
Dusenge T.
Lowell High School
Class of 2020
អំពីមហាវិទ្យាល័យ LOWELL លឿន
មហាវិទ្យាល័យ Lowell លឿន (Early College Lowell) គឺជាឱកាសអប់រំប្រកបដោយភាពស្ទាត់ជំនាញមួយ ដែលបើកអោយសិស្សវិទ្យាល័យ LOWELL ទាំងអស់ មិនថាពួកគេគ្រោងនឹងធ្វើបន្ទាប់ពីបញ្ចប់ការសិក្សាឡើយ
កម្មវិធីនេះអនុញ្ញាតឱ្យសិស្សទទួលយកវគ្គសិក្សាកម្រិតមហាវិទ្យាល័យ ខណៈពេលចុះឈ្មោះចូលរៀននៅវិទ្យាល័យ ទទួលបានក្រេឌីតនៅមហាវិទ្យាល័យពិតប្រាកដនិងចាប់ផ្តើមដំបូងលើការអប់រំក្រោយមធ្យមសិក្សានិងអាជីព ដោយមិនគិតថ្លៃពីពួកគេឬគ្រួសាររបស់ពួកគេឡើយ។
តើវាដំណើរការយ៉ាងដូចម្តេច
ចាប់ផ្តើមការអប់រំនៅមហាវិទ្យាល័យរបស់អ្នកឥឡូវនេះ!
វគ្គសិក្សានៅមហាវិទ្យាល័យលឿន ផ្តល់ឱ្យសិស្សវិទ្យាល័យនូវការផ្តោតអារម្មណ៍លើការអប់រំនៅមហាវិទ្យាល័យរបស់ពួកគេ ខណៈពេលដែលជួយកសាងសេចក្តីប្រាថ្នា ជំនាញ និងទំនុកចិត្តដែលនឹងជួយពួកគេឱ្យទទួលបានជោគជ័យបន្ទាប់ពីបញ្ចប់ការសិក្សា។
រៀនវគ្គសិក្សានៅមហាវិទ្យាល័យឥតគិតថ្លៃ
វគ្គសិក្សានៅមហាវិទ្យាល័យលឿនគឺឥតគិតថ្លៃដល់សិស្សដែលចុះឈ្មោះនៅវិទ្យាល័យ Lowell—ថ្លៃសិក្សាត្រូវបង់ដោយមូលនិធិក្នុងស្រុក កម្មវិធីរដ្ឋ និងជំនួយឯកជន។
ទទួលបានក្រេឌីតវិទ្យាល័យនិងមហាវិទ្យាល័យ
សិស្សមហាវិទ្យាល័យលឿន ទទួលបានក្រេឌីតពីវិទ្យាល័យ Lowell និងមហាវិទ្យាល័យសហគមន៍ Middlesex (Middlesex Community College)—បើនិយាយម៉្យាងទៀត សិស្សទទួលបានក្រេឌីតទ្វេដងសម្រាប់រាល់មុខវិជ្ជាដែលពួកគេបានបញ្ចប់ដោយជោគជ័យ។
ផ្ទេរក្រេឌីតបន្ទាប់ពីបញ្ចប់ការសិក្សា
ក្រេឌីតមហាវិទ្យាល័យលឿនគឺជាក្រេឌីតមហាវិទ្យាល័យពិតប្រាកដ ហើយអាចផ្ទេរទៅមហាវិទ្យាល័យឬសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក។
ទទួលបានជំនួយមួយទល់មួយ
សិស្សមហាវិទ្យាល័យទាំងអស់និងក្រុមគ្រួសាររបស់ពួកគេ ទទួលបានការប្រឹក្សានិងការណែនាំផ្ទាល់ខ្លួន—ក្រុមជំនួយរបស់យើងនឹងដឹកនាំពួកគេឆ្លងកាត់គ្រប់ជំហាននៃដំណើរការនេះ។
ចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា
សិស្សមហាវិទ្យាល័យលឿន មិនត្រឹមតែអាចចូលរៀននៅ មហាវិទ្យាល័យសហគមន៍ Middlesex ក្នុងទីប្រជុំជនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចចូលរួមក្នុងកម្មវិធីនិងសកម្មភាពនៅមហាវិទ្យាល័យផងដែរ ដូចជាសិស្សមហាវិទ្យាល័យពេញម៉ោងដែរ។
ពត៌មានសំខាន់
សិស្សវិទ្យាល័យ Lowell ពេញម៉ោងទាំងអស់ អាចចូលរៀនថ្នាក់មហាវិទ្យាល័យបាន ប៉ុន្តែសិស្សថ្មី(juniors) និងសិស្សចាស់ (seniors) ត្រូវបំពេញតាមតម្រូវការរបស់កម្មវិធី បំពេញគ្រប់ទម្រង់ដែលត្រូវការ និងទទួលបានការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាលដើម្បីចូលរួមក្នុងកម្មវិធីនេះ។
វគ្គសិក្សានៅមហាវិទ្យាល័យលឿនដែលផ្តល់ជូនក្នុងភាពជាដៃគូជាមួយមហាវិទ្យាល័យសហគមន៍មី Middlesex គឺឥតគិតថ្លៃដល់សិស្សវិទ្យាល័យ Lowell—ការចំណាយសិក្សាត្រូវបង់ដោយថវិកាថ្នាក់ស្រុក កម្មវិធីរដ្ឋ ការផ្តល់ជំនួយឯកជន និងការបរិច្ចាគចិត្តល្អ នឹងការលុបចោលថ្លៃឈ្នួលដោយសប្បុរសដែលផ្តល់ជូនដោយមហាវិទ្យាល័យសហគមន៍ Middlesex។
ក្នុងករណីភាគច្រើន សិស្សមហាវិទ្យាល័យលឿន នឹងអាចទទួលបានសម្ភារៈសិក្សានិងសៀវភៅដោយមិនគិតថ្លៃសម្រាប់ពួកគេឬគ្រួសាររបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ វគ្គសិក្សានៅមហាវិទ្យាល័យមួយចំនួនដែលត្រូវបានបង្រៀននៅបរិវេណសាលាសហគមន៍ Middlesex ដែលបើកសម្រាប់សិស្ស LHS ថ្មីនិងចាស់ អាចតម្រូវឱ្យសិស្សខ្ចីឬទិញសម្ភារៈវគ្គសិក្សាមួយចំនួន។ ប្រសិនបើសិស្សឬគ្រួសាររបស់ពួកគេមិនអាចមានលទ្ធភាពទិញសំភារៈសិក្សាដែលត្រូវការ ពួកគេគួរតែទាក់ទងក្រុមជំនួយរបស់យើងដើម្បីពិភាក្សាអំពីជំរើស។ វិទ្យាល័យ Lowell ប្តេជ្ញាលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការចូលមហាវិទ្យាល័យ ហើយការសន្ទនាទាំងអស់ជាមួយបុគ្គលិកជំនួយគឺជាការសម្ងាត់។
នៅថ្នាក់ទីប្រាំបួននិងទីដប់ សិស្សត្រូវបានចុះឈ្មោះចូលរៀនដោយស្វ័យប្រវត្តិនៅមហាវិទ្យាល័យមួយដែលជាវគ្គមហាវិទ្យាល័យក្រេឌីតមួយ ហើយជាផ្នែកមួយនៃវគ្គសិក្សានិស្សិតឆ្នាំទីមួយនិងវគ្គសិក្សានិស្សិតឆ្នាំទីពីរ (Freshman Academy and Sophomore Academy)។
នៅក្នុងថ្នាក់ទីដប់មួយនិងទីដប់ពីរ សិស្សអាចចុះឈ្មោះចូលរៀនវគ្គសិក្សានៅមហាវិទ្យាល័យដែលផ្តល់ជូន ដោយភាពជាដៃគូជាមួយមហាវិទ្យាល័យសហគមន៍ Middlesex។
បញ្ជីបច្ចុប្បន្ននៃមុខវិជ្ជាមហាវិទ្យាល័យលឿនទាំងអស់ដែលផ្តល់ជូនក្នុងភាពជាដៃគូជាមួយមហាវិទ្យាល័យសហគមន៍ Middlesex អាចរកឃើញនៅទីនេះ។ ជម្រើសនៃវគ្គសិក្សានៅមហាវិទ្យាល័យលឿន អាចផ្លាស់ប្តូរពីឆមាសទៅឆមាស ឬពីមួយឆ្នាំទៅមួយឆ្នាំ។
វគ្គសិក្សានៅមហាវិទ្យាល័យលឿន ភាគច្រើនត្រូវបានបង្រៀននៅបរិវេណវិទ្យាល័យ Lowell ដោយគ្រូមហាវិទ្យាល័យដែលមានវិញ្ញាបនប័ត្រខ្ពស់។ ទោះយ៉ាងណា សិស្សថ្មីនិងចាស់អាចជ្រើសរើសចុះឈ្មោះចូលរៀនមុខវិជ្ជាមហាវិទ្យាល័យលឿនដែលបានអនុម័ត ហើយបង្រៀនដោយគ្រូនៅមហាវិទ្យាល័យសហគមន៍ Middlesex។
សម្រាប់សិស្សថ្មីនិងចាស់ដែលចង់ចូលរៀនថ្នាក់មហាវិទ្យាល័យលឿន លក្ខខណ្ឌដែលអាចទទួលបានដូចខាងក្រោមចាំបាច់ត្រូវបំពេញ៖ (1) មានពិន្ទុ PSAT ឬ SAT 480 ឬខ្ពស់ជាងនេះក្នុងការអាននិងសរសេរ (2) មានពិន្ទុថ្នាក់មធ្យម (GPA) 2.5 ឬខ្ពស់ជាងនេះនិង (3) អនុសាសន៍សរសេរជាលាយលក្ខណ៍អក្សរពីគ្រូ ELA របស់សិស្ស ដែលបង្ហាញថាសិស្សមានជំនាញអាននិងសរសេរ ជាគ្រឹះដែលត្រូវការដើម្បីទទួលជោគជ័យក្នុងវគ្គសិក្សានៅមហាវិទ្យាល័យ។
សិស្សថ្មីនិងចាស់អាចជ្រើសរើសយកមុខវិជ្ជាមហាវិទ្យាល័យច្រើននៅរៀងរាល់ឆមាសឬឆ្នាំសិក្សា។ សិស្សភាគច្រើនជ្រើសរើសយកវគ្គសិក្សានៅមហាវិទ្យាល័យលឿនមួយឬពីរក្នុងមួយឆមាស រួមនឹងវគ្គសិក្សានៅវិទ្យាល័យរបស់ពួកគេ។
សិស្សដែលបានបញ្ចប់វគ្គសិក្សានៅមហាវិទ្យាល័យលឿនដោយជោគជ័យ ទទួលបានក្រេឌីតពីវិទ្យាល័យ Lowell និងមហាវិទ្យាល័យសហគមន៍ Middlesex ។ ក្រេឌីតមហាវិទ្យាល័យលឿនគឺជាក្រេឌីតមហាវិទ្យាល័យពិតប្រាកដ ហើយអាចផ្ទេរទៅមហាវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅទូទាំងរដ្ឋ Massachusetts និងសហរដ្ឋអាមេរិក។
សិស្សវិទ្យាល័យ Lowell ដែលចូលរួមនៅមហាវិទ្យាល័យលឿនត្រូវបានចុះឈ្មោះជាផ្លូវការជាសិស្សក្រៅម៉ោងសហគមន៍មហាវិទ្យាល័យ Middlesex ។ សិស្សទាំងនេះទទួលបានប័ណ្ណសម្គាល់សិស្សមហាវិទ្យាល័យសហគមន៍ Middlesex ហើយពួកគេមានសិទ្ធិចូលរួមគ្រប់កម្មវិធីក្លឹប ការចេញទៅខាងក្រៅ និងព្រឹត្តិការណ៍នានារបស់មហាវិទ្យាល័យដូចជាសិស្សមហាវិទ្យាល័យដទៃទៀតដែរ។
វិទ្យាល័យ Lowell បានប្តេជ្ញាចិត្តក្នុងការផ្តល់ការណែនាំ ជំនួយ និងការគាំទ្រដែលសិស្សគ្រប់រូបត្រូវការ ដើម្បីចូលរួមយ៉ាងពេញលេញនិងជោគជ័យនៅក្នុងវគ្គសិក្សានៅមហាវិទ្យាល័យលឿន។ ក្រុមជំនួយវិទ្យាល័យនៅវិទ្យាល័យ Lowell មានផ្តល់ជូននូវសេវាកម្មគាំទ្រជាច្រើនដល់សិស្សនិងក្រុមគ្រួសាររបស់ពួកគេ។
ដំណើរការដាក់ពាក្យសុំ
ព័ត៌មានលម្អិតបន្ថែមអំពីដំណើរការដាក់ពាក្យសុំ មហាវិទ្យាល័យលឿននៅ Lowell អាចរកបាននៅ ទីនេះ។ ប្រសិនបើអ្នកចង់ស្នើសុំសេវាកម្មបកប្រែ ឬជំនួយផ្សេងទៀតក្នុងដំណើរការដាក់ពាក្យសុំ សូមប្រើព័ត៌មានទំនាក់ទំនងខាងក្រោម។
ព័ត៌មានទំនាក់ទំនងនិងសេវាកម្មបកស្រាយ
ដើម្បីស្វែងយល់បន្ថែមអំពីវគ្គសិក្សានៅមហាវិទ្យាល័យលឿន នៅវិទ្យាល័យ Lowell សូមទាក់ទងក្រុមមហាវិទ្យាល័យលឿនរបស់យើង ដើម្បីកំណត់ពេលពិគ្រោះយោបល់។ ប្រសិនបើអ្នកត្រូវការជំនួយការបកប្រែ សូមផ្ញើអ៊ីមែលទៅ earlycollege@lowell.k12.ma.us ឬទាក់ទងសាលារដ្ឋ Lowell Public Schools Family Resource Center (មជ្ឈមណ្ឌលធនធានគ្រួសារ)។